Eric Routter

តន់ ច័ន្ទសីម៉ា មានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹក! អ្នកមើលបទនាងច្រើនណាស់រហូតរាប់រយលានដង

បើនិយាយពីviews ពិតជាត្រូវខ្មាសតន់ ចន្ទសីម៉ាហើយ វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំ វ៉ាដាច់គេទាំងអស់ ។នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra។ ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូ ការព្យាយាម និងអត្តចរិតល្អនៅក្នុងការងារ ។ ផ្អែកលើផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់...

កហុកថាផ្តាសសាយធំមិនព្រមឡើងតុលាការ! មានអីប៉ូលីសព្រហ្មទណ្ឌចុះទៅនាំខ្លួនដោយផ្ទាល់តែម្តង

ភ្នំពេញ៖ អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលបណ្តាញព័ត៌មាន ទទួលបាននៅពេលកម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត...

មិនធម្មតាមែន! តារាចម្រៀង ខេម ស្ងាត់ៗមកបើកភោជនីយដ្ឋានចាយទុន២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ តារាចម្រៀង ព្រមទាំងតារាសម្តែង ជាច្រើនរូបបានបង្ហាញ វត្តមាន ក្នុងថ្ងៃដែលអ្នកចម្រៀង ប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បើកសម្ពោធនូវជំនួញថ្មី ក្នុងដើមទុនប្រមាណជាង២០ម៉ឺនដុល្លារ គឺ ភោជនីដ្ឋាន និងបៀហ្គាដិន T&Y Restaurant កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានទីតាំង ជិតវត្តសំរោងអណ្តែត ចូលតាមក្លោងទ្វារវត្ត ប្រមាណ៥០ម៉ែត្រ...

បង្កើនការប្រុងប្រយ័ត្ន! រកឃើញមន្ត្រីជាន់ខ្ពស់កម្ពុជាបីនាក់ឆ្លងកូវីដ១៩ហើយ

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៩ខែវិច្ឆិកានេះក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួនបីរូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ ប្រភពដដែលបង្ហាញថាមន្ត្រីទាំងបីរូប ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងបុរសជនជាតិហុងគ្រីអាយុ...

សៅរ៍សប្តាន៍នេះ! ស៊ឺន ថៃសាន់ ប្រកួតគ្នានឹង ធន់ អៀនឡៃ ថាតើម្នាក់ខ្លាំងអាចឡើងវគ្គបន្ត

សង្វ្រៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងការប្រកួតប្រដាល់កំពូលជើងឯក Cell Card Champion សម្រាប់វគ្គជុំ២ដែលចាប់ផ្តើមហើយសម្រាប់ថ្ងៃសៅរ៍ទី២៤ ខែតុលានេះកីឡាករ ស៊ឺន ថៃសាន់ និង ធន់ អៀនឡៃ ថាតើនរណាអាចបំបាក់គ្នាបានដើម្បីឈរជើងឡើងជុំបន្ត? (ស៊ឺន ថៃសាន់ បង្គោលក្រហម) គូសម្រាប់ថ្ងៃបើកឆាកជុំទី២ ការប្រកួតប្រដាល់កំពូលជើងឯក TV5 Knock Out Series by Cellcard សុទ្ធតែជើងខ្លាំងពូកែស៊ូទ្រាំវ៉ៃទាល់អស់ទឹកមិនព្រមចុះឡើយ...

សម្តេចតេជោសរសើរឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ជួយដល់រាជរដ្ឋាភិបាលដើម្បីសង្គ្រោះទឹកជំនន់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានលើកសរសើរ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ព្រមទាំង យកអំណោយអង្ករ៥០តោន ហើយថែមដឹកនាំ កំពូលតារាចម្រៀងល្បីៗ ដូចជា ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា...

តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីទទួលបានការសរសើរពីថ្នាក់ដឹកនាំពេលនាងចុះជួយពលរដ្ឋរងគ្រោះ

បន្ទាយមានជ័យ៖ ថ្មីៗនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំតារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxy មានដូចជា លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ច័ន្ទសីម៉ា និងកញ្ញា សុវណ្ណារី ចុះទៅ ស្រុក មង្គលបុរី នាំស្បៀងអាហារអង្ករ ៥០តោន និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិចដោយទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី...
error: Content is protected !!