ពិតជាខុសពីគេ ហើយខ្លាំងមែនដែលពិធីការិនី រតនា ស្ងាត់ៗទទួលបានសមាជិកថ្មីជាង១០០នាក់ ទៀត ដែលក្លាយជាតំណាងចែកចាយផលិតផលថែរក្សាសម្រស់ NUNA ភ្លាមក៏បើកបង្រៀនភ្លេត ជូនសមាជិកឱ្យជោគជ័យដូចគ្នា។

ថ្មីៗនេះអ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប្រេនផលិតផល NUNA របស់ក្រុមហ៊ុន ដាណា ទ្រី ទទួលបានសមាជិកថ្មីដែលក្លាយជាតំណាងចែកចាយ និង ក្លាយជាអ្នកលក់អនឡាញប្រមាណជាង១០០នាក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ ជាមួយគ្នានោះ នាងបើកវគ្គបង្ហាត់បង្រៀនជំនាញទីផ្សារ និង ទ្រឹស្តីអនុវត្ត នៃការធ្វើទីផ្សារផលិតផល NUNA នៅកម្ពុជា។

ADVERTISEMENT

តារាស្រីរូបនេះបាននិយាយថា “នេះគិតតែតំណាងថ្មីៗ នៅមិនទាន់រាប់តំណាងមុនៗទៀត។ បើមកទាំងអស់វិញ ប្រហែលបាយ១០ខ្ទះត្នោតមិនគ្រប់ផងមើលទៅ។ តៀមជួបគ្នាឈុតធំឆាប់ៗនេះ មើលទៅ១០០០នាក់រឺក៏ៗៗ មិនប្រាប់ទុកអោយឆ្ងល់?”។

អ្នកនាង មាស សុវណ្ណរតនា បានប្រាប់ថា ក្រុមហ៊ុនរបស់នាងមានគោលការណ៍ និង ការអនុវត្តន៍ត្រឹមត្រូវ គ្រាន់តែក្លាយជាសមាជិករបស់ NUNA ហើយនឹងទទួលបានការបង្ហាត់បង្រៀន, ការលើកទឹកចិត្ត, និងជាពិសេសអនុវត្តផ្ទាល់ មិនមែនចេះតែចូលមក គ្មានមេដឹកនាំ គ្មានការពិនិត្យ គ្មានការអនុវត្តន៍ជាក់ស្តែងនោះទេ។ NUNA ធ្វើមួយដឹងមួយ មិនមែនលំៗ លក់លំៗ ធ្វើលំៗទេ។

ម្ចាស់ប្រេន NUNA បាននិយាយថា គ្រប់សមាជិក និង មេក្រុមទាំងអស់ត្រូវបានរូបនាងតាមដាន និងជួយជម្រុញជាប់ជានិច្ច មិនបោះបង់ចោល ហើយជាពិសេសនោះគឺ ការចុះធ្វើទីផ្សារផ្ទាល់ៗ តាមមូលដ្ឋាន បន្ទាប់់ពីការលក់អនឡាញ៕

ADVERTISEMENT