សូមសរសើរទឹកចិត្តចំពោះថៅកែហាងពេជ្រដ៏ធំអ្នកស្រី ទ្រី ដាណា និងជាអគ្គនាយិការក្រុមហ៊ុនផលិតផល NNP និង NUNA បានប្រកាសផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន២ម៉ឺនដុល្លារជូនដល់ក្រសួងសុខាភិបាលកម្ពុជាក្នុងប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជម្ងឺវិរុសកូរ៉ូណាឬកូវីដ១៩ ដែលកំពុងរាតត្បាតជុំវិញពិភពលោក ជាពិសេសកម្ពុជាចំនួនអ្នកឆ្លងកើនឡើងផងដែរ។

“ស្អែកនេះ ខ្ញុំនឹងយកទឹកប្រាក់ 20 000$ ទៅចូលរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់កូវីដ១៩។ វីរុសកូរ៉ូណា ឬកូវីដ១៩ កំពុងរាលដាលទូទាំងពិភពលោក ហើយនៅកម្ពជាយើងក៏មាន ៥៣ករណីហើយដែរ។ បងប្អូនកុំភ័យខ្លាំងពេក តែត្រូវចេះការពារខ្លួន រក្សាអនាម័យជាប្រចាំ លាងសម្អាតដៃឱ្យបានទៀងទាត់ ហើយពាក់ម៉ាសបើចេញទៅក្នុងចំណោមមនុស្សច្រើន”។

ADVERTISEMENT

“ខ្ញុំរំភើបចិត្ត ពេលឃើញក្រសួងសុខាភិបាល រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ មានវិធានការច្បាស់លាស់ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋយើងដោយមិនគិតពីការនឿយហត់ ហើយខ្ញុំគ្មានអ្វីក្រៅពីចូលរួមចំណែកជាប្រាក់កាសប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្តកាន់តែខ្លាំង”។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ករណីវិជ្ជមានវីរុសកូវីដ ១៩ (Covid-19) សរុបទាំងអស់មានចំនួន ៥១នាក់ (ស្រី០៤នាក់ ប្រុស៤៧នាក់) ដែលក្នុងនោះមានជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុបានជាសះស្បើយ) អង់គ្លេស ៣នាក់ កាណាដា ១នាក់ ប៊ែលហ្សិក ១នាក់ បារាំង ២នាក់ ម៉ាឡេស៊ី ១២នាក់ ខ្មែរ ៣១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ថា មានជនជាតិខ្មែរចំនួន៣នាក់ បានឆ្លង COVID-19 នៅប្រទេសកូរ៉េ។ ករណីនេះជានារីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់ អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយ បានផ្ទុក COVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ៕

ADVERTISEMENT