ADVERTISEMENT

ខ្សែភាពយន្តរឿង “ពោះធ” បែបអប់រំឆ្លុះបញ្ចាំងពីសង្គមរបស់ផលិតកម្ម សាស្ត្រាហ្វៀម (SASTRA Film) ផលិតខ្លីៗផ្សាយកន្លងមកនោះកាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ខណៈគេឃើញថាបានឆក់យកអារម្មណ៍អ្នកទស្សនាជាច្រើនឱ្យជក់ចិត្តយ៉ាងខ្លាំង តាំងពីវគ្គដំបូងដែលបានផ្សាយនៅលើផេកទូរទស្សន៍បាយ័ន និងនៅលើកផេករបស់សាស្រ្តាហ្វៀមផ្ទាល់តែម្ដង។

ខ្សែភាពយន្តរឿង “ពោះធំ” បានប្រកាសធ្វើជារឿងពេញមានរយៈពេលវែងសម្រាប់ការចាក់បញ្ចាំងលើរោងកុន ខណៈមានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់គួរឱ្យកត់សម្គាល់ លើសពីនេះមានការបញ្ចេញមតិល្អៗយ៉ាងច្រើនទៅលើខ្សែភាពយន្តមួយនេះ។ អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិចង់ទស្សនាវគ្គពីរឆាប់ៗ ខ្លះទៀតក៏បានត្រៀមអារម្មណ៍រួចជាស្រេច ក្នុងការបង្ហូរទឹកភ្នែក ព្រោះថាគ្រាន់តែមើលវីដេអូខ្លីមិនប៉ុន្មាននាទីផង ក៏អង្រួនចិត្តពួកគេឱ្យមានភាពកម្សត់ក្ដុកក្ដួលទៅហើយ។ នៅមានមហាជនជាច្រើនទៀត ក៏បានបង្ហាញការពេញចិត្តខ្លាំងលើទេពកោសល្យនៃការសម្តែងដ៏ប៉ិនប្រសប់របស់តារាសម្ដែងខ្មែរ ពិសេសទឹកដៃ និងគំនិតអ្នកនិពន្ធសាច់រឿងនេះតែម្ដង ដែលពូកែរិះរកអ្វីថ្មីៗជានិច្ច មកផលិតចេញជាភាពយន្តអប់រំដល់មហាជន ពិសេសយុវវ័យបានយល់ដឹងផង និងជាការទស្សនាកម្សាន្តអារម្មណ៍ផង។

ADVERTISEMENT

សូមបញ្ជាក់ថា តួសម្តែងស្រីប្រុសនៃរឿង “ពោះធំ” សម្ដែងដោយតួអង្គសំខាន់២រូបគឺ កញ្ញា អាង សុជាតា និងលោក ស៊ីវ សុវណ្ណារាជ ដែលនៅក្នុងភាពយន្តដ៏ល្បីនេះ អ្នកទាំងពីរជាក្មេងរៀនវិទ្យាល័យ ហើយមានចិត្តស្រលាញ់គ្នា រហូតជ្រុលជ្រួសមានកូន។ បន្ទាប់ពីរឿងរ៉ាវរបស់ពួគេត្រូវបែកការដល់គ្រួសារទាំងសងខាង អ្នកទាំងពីរក៏ចាក់ចេញពីផ្ទះ ទាំងដែល សុជាតា កំពុងពពោះទៅហើយ។

តើដំណើរជីវិតរបស់ប៉ាម៉ាក់វ័យក្មេងមួយគូនេះនឹងទៅជាយ៉ាងណា? ហើយពួកគេអាចជំនះឧបសគ្គដ៏តានតឹងទាំងឡាយបានដែរ ឬទេ បើសិនជាគ្មានការផ្គត់ផ្គង់ពីឪពុកម្តាយរបស់ពួកគេដូចមុន? ចង់ដឹងច្បាស់ កុំភ្លេចទៅចូលរួមគាំទ្រ និងទស្សនារឿងនេះទាំងអស់គ្នា ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ ឆាប់ៗខាងមុខនេះ៕

លីងវិឌីអូបង្ហាញឈុតខ្លី៖

Teaser ពោះធំ

ហេតុអ្វីធ្លាក់ខ្លួន ដល់ថ្នាក់អង្វរគេ រឿងទិញរបស់ឆ្ងាញ់ ឱ្យប្រពន្ធញ៉ាំ? អាណិតក្មេងដែលមានទំនួលខុសត្រូវម្នាក់នេះណាស់ 🥺🥺#ពោះធំthemovie ភាពយន្តទឹកភ្នែក ខ្នាតធំ ពីSastra Film នឹងមានចាក់បញ្ចាំង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ នៅគ្រប់រោងភាពយន្ត

Posted by Sastra Film on Sunday, March 1, 2020

[Teaser 2] ពោះធំ The Movie

មនុស្សប្រុសបែបណា ដែលអាចឲ្យយើងក្លាយជាម្ចាស់ក្សត្រិយ៍បាន មិនថាយើងកំពុងស្ថិតនៅក្នុងកាលៈទេសៈលំបាកបែបណាក៏ដោយ… #ពោះធំthemovie មករំភើបរហូតដល់ហូរទឹកភ្នែកផ្អើលរោងកុនជាមួយគ្នា ចាប់ពីថ្ងៃទី២៦ ខែមីនា នេះតទៅគ្រប់រោងភាពយន្ត

Posted by Sastra Film on Friday, March 6, 2020

[Teaser 3] ពោះធំ The Movie

ដោយសារតែពាក្យទំនួលខុសត្រូវ ធ្វើឲ្យមនុស្សម្នាក់មិនមានសូម្បីតែឱកាសដើម្បីមើលថែខ្លួនឯង :(((( មកស្រក់ទឹកភ្នែក រំជួលចិត្ត ជាមួយភក្តីភាព និង ទំនួលខុសត្រូវរបស់ពេជ នៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃពី២៦ ខែមីនា នេះ តទៅ #ពោះធំTheMovie

Posted by Sastra Film on Tuesday, March 10, 2020

 

ADVERTISEMENT