ជាសហគ្រិនស្រ្តីឆ្នើមម្នាក់លោកស្រី ទ្រី ដាណា បានថ្លែងនូវសារចំណុចល្អៗ និង ការដាក់តឿនសំខាន់ៗ ជូនដល់ស្រ្តីមេផ្ទះនិងអ្នកមេម៉ាយទាំងអស់នៅកម្ពុជា ក្នុងថ្ងៃទិវា៨មិនា “ទិវាសិទ្ធសិទ្ធនារី” ឆ្នាំ២០២០។

អ្នកស្រី ទ្រី ដាណា បានសង្កត់ធ្ងន់ដោយលើកទឹកចិត្តថា សព្វថ្ងៃនេះស្រី្ត យើង គឺមាន ភាពជោគជ័យ និង មាន សមត្ថភាព ខ្លាំងពូកែ ខ្លាំងណាស់ពោលគឺ ផ្ទុយពីពាក្យចាស់ ពីដើមតែងនិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំឡើយ។ ចំណែកឯស្ត្រីឥឡូវយើង អាចនិយាយបានថា ស្ថិតនៅលើការប្រកួតប្រជែងលើអាជីវកម្មតែម្តង ព្រោពួកគាត់មានភាពវៃឆ្លាត និង ខ្លាំងពូកែក្លាហានណាស់។

ADVERTISEMENT

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ នៅអាគារព្រៀមម៊ែរសែនសុខក្រុមស្រ្តីមេផ្ទះនិងអ្នកលក់អនឡាញប្រមាណជាង១ពាន់នាក់ជួបជុំគ្នា បង្កើតកម្មវិធីអបអរទិវា៨មិនា ហើយអ្វីជាពិសេសជួបជុំគ្នាដើម្បីចែករំលែកចំណេះដឹង និង ទទួលការអប់រំលើកចិត្ត ក្នុងនាមជាស្រ្តី ត្រូវតទទួលបានគាំទ្រ ការគាំពារ និង លើកកម្ពស់សមាភាពយេនឌ័រ ទាំងក្នុងជីវិតគ្រួសារ និង ការងារ។

អ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ថ្លែងបញ្ជាក់ពីគោលបំណងនៃការរៀបចំកម្មវិធីជួបជុំនេះថា គឺធ្វើឡើងដើម្បី បង្កើនភាពស្និទ្ធស្នាលនិងផ្តល់ ជូននូវយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដល់តំណាងចែកចាយឆ្នើមរបស់ខ្លួន ប្រមាណជាង១០០០នាក់ ក្នុងចំណោម៧ម៉ឺននាក់។ អ្នកស្រីបន្តថា ក្រុមហ៊ុនបង្កើតកម្មវិធីនេះឡើង គឺគោលបំណងមួយទៀត ដើម្បីផ្តល់ ជូននូវភាពសប្បាយរីករាយដល់ពួកគាត់ដែលមានការលំបាកពីការងារ។

អគ្គនាយិកាក្រុមហ៊ុនរូបនេះបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានជួយបណ្ដុះបណ្ដាល និង បង្វឹក ដល់ស្ត្រីខ្មែរជាច្រើនឲ្យចេះរកស៊ី លើមុខជំនួញ លក់ផលិតផល NNP រហូតទទួលបានជោគជ័យ សម្រាប់អាជីវកម្មរបស់ខ្លួន។ ដូច្នេះទើបយើងជ្រើសរើសយកថ្ងៃទី៨មីនា នេះ ធ្វើពិធីជប់លៀងជួបជុំសម្រាប់ពួកគាត់ប្រមាណ ជាង ១០០០ នាក់៕

ADVERTISEMENT