ស្រ្តីមេផ្ទះម្នាក់ចង់រកស៊ីនិងចង់មានដូចគេ ក៏ចូលតាមក្រុមពួកអួតលក់ផលិតផលបានច្រើនៗ តែការពិតរឿងជាបោកប្រាស់ធ្វើឱ្យអ្នកស្រី សុផល បរាជ័យជាមួយក្រុមពួកនោះ ប៉ុន្តែចុងក្រោយមកត្រូវនិងរីកចម្រើនឡើងវិញនៅពេលស្គាល់ NNP ។

ផ្តល់កិច្ចសំភាសន៍មិនលាក់ដល់ក្រុមសារព័ត៌មានក្នុងសិក្ខាសាលា “ជួបជុំតំណាងចែកចាយបន្តរបស់ផលិតផល NNP Cambodia” កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្រី សុផល បានឱ្យដឹងថា មុនស្គាល់ក្រុមហ៊ុន ដាណា ទ្រី ឬ ផលិតផល NNP នេះ អ្នកស្រីធ្លាប់លក់ផលិតផលក្រុមហ៊ុនផ្សេងដែលកាលនោះអ្នកស្រីចាញ់បោកគេដោយសារតែក្រុមពួកនោះ ពូកែអួតថាលុយផលិតផលបានលុយច្រើន តែធាតុមិនមែនគឺតម្រូវឱ្យយកលុយមកថត បង្ហោះ ហើយខ្លះលក់មិនដាច់ ផង កហុកថាលក់ដាច់ថតបង្ហោះចំណេញលុយៗ។ យូរៗបែកធ្លាយរឿងផលិតផលក្រុមហ៊ុននោះ ក្លែងក្លាយ ហើយបាត់ទាំងមនុស្សទៀត។

ADVERTISEMENT

ជាស្រី្តមេផ្ទះម្នាក់អង្គុយលក់ចាប់ហួយ បានបង្ហើបឱ្យដឹងថា បន្ទាប់មកក៏សម្រេចចិត្តមកចាប់យក NNP ដោយដំបូងឡើយមានត្រឹមតែ២០០ដុល្លារ ជាដើមទុន។ អ្វីដែលអ្នកស្រីសប្បាយចិត្តនៅពេលនោះគឺ គ្រាន់តែបង្ហោះវិឌីអូ និង រូបផលិតផល NNP នោះគឺពិតជាមានអតិថិជនជាច្រើនស្គាល់ទុកចិត្តបាននាំគ្នាឆាតមកសួរ និង កម្ម៉ង់ទិញឥវ៉ាន់ពីអ្នកស្រី។ ចំណុចសំខាន់មួយដែលល្អចេញពី NNP និងធ្វើឱ្យអ្នកស្រីជឿជាក់រហូតខំរកលុយមកបន្ថែមបោះទុន ដើម្បីក្លាយម្ចាស់ដេប៉ូខណ្ឌទួលគោកមួយគឺ លក់ដាច់បានលុយចាំប្រាប់ចាំបង្ហោះ ហើយហាមដាច់មិនឱ្យសម្តែងអួតអាងគ្មានការពិតទៅកាន់មហាជន។ ចំណុចសំខាន់ត្រង់នេះ ក៏បានជម្រុញអ្នកស្រីនិងស្វាមីខំប្រឹងរកលុយមកបន្ថែមបោះទុន កាត់ឥវ៉ានផលិតផល NNP ធំជាងមុនក្លាយម្ចាស់ដេប៉ូខណ្ឌក្នុងរាជធានីភ្នំពេញ។

អ្នកស្រី សុផល បាននិយាយថា “ឃើញពិតនិយាយពិតហើយធ្វើពិត។ គោលដៅ មិនឱ្យសម្តែងទេ! អញ្ចឹង ខ្ញុំស្រលាញ់ត្រង់ហ្នឹង”។

បន្ទាប់ពីក្លាយម្ចាស់ដេប៉ូខណ្ឌទួកគោកមក អ្នកស្រី សុផល បានបញ្ជាក់ថា ពេលនេះអ្នកស្រីមានលទ្ធភាពបង់រំលស់ផ្ទះតម្លៃរាប់សិបម៉ឺន និង ហ៊ានចំណាយក្នុងគ្រួសារ១ខែមួយពាន់ដុល្លារ ក៏អ្នកស្រីមានលទ្ធភាពដែរ នៅសល់ដើមទុនរាប់ពាន់ចូលម៉ឺនសម្រាប់បង្វិលរកស៊ី ព្រោះការលក់ផលិតផល NNP។ មិនត្រឹមតែប៉ុណ្ណោះ NNP បានកែប្រែជីវភាពគ្រួសាររបស់អ្នកស្រីពីមុនទាំងមូលឱ្យខុសឆ្ងាយនិងល្អប្រសើរមកដល់ពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា អ្នកស្រី សុផល នៅពេលនេះជាស្រ្តីមេផ្ទះដែលក្លាយជាអ្នកលក់អនឡាយ ជោគជ័យជាមួយផលិតផល NNP ក្នុងរយៈពេលត្រឹមតែ២ឆ្នាំ ដោយមានក្រុមផ្ទាល់ខ្លួនដែលមានសមាជិកប្រមាណ៥០នាក់សម្រាប់អ្នកស្រី។ ដើមឡើយអ្នកស្រី សុផល ក្រោយរៀបការជាមួយស្វាមីហើយ មិនសូវមានទ្រព្យសម្បត្តិច្រើនឡើយ ហើយអ្នកស្រីខំប្រឹងជួយស្វាមីដោយខំលក់ចាប់ហួយ និង ឆ្លៀត កាត់ដេរនៅក្នុងផ្ទះដើម្បីកំរ៉ៃបន្ថែមទៀត៕

ADVERTISEMENT