ADVERTISEMENT

អ្នកដឹកនាំរឿងនិងកម្សាន្តមួយរូបបានបញ្ចេញសារគាំទ្រផងនិងដាក់សាររិះគន់សំណូមពរប៉ុន្មានចំណុចផងដែរទៅកាន់លោក ហ៊ុយ យ៉ាឡេង ក្រោយបង្ហោះថាចង់រឿងកុន ព្រះបាទជ័យវរ្ម័នទី៧។

លោក រិទ្ធ ដែលជាដឹកនាំនិងគ្រប់គ្រង់កម្មវិធីកម្សាន្តជាច្រើនរបស់ស្ថានីយទូរទស្សន៍ហង្សមាស បានថ្លែងឱ្យដឹងកាលពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីលោក ហ៊ុយ យ៉ាឡេង ប្រកាសថ លោកបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ ក្តីប្រាថ្នា ធំក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧ ដល់ពេលហើយ ព្រោះលោកពាក់កណ្តាលជីវិតហើយ លោកមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មាន បញ្ញា ស្មារតីល្អ។

ADVERTISEMENT

សាររបស់លោក រិទ្ធ បង្ហោះជាសាធារណៈជូនតបវិញដំណឹងថា បើមានអ្នកផ្តល់ថវិកាផលិតហើ សូមកុំអោយម្ចាស់លុយខកចិត្តណា កុំព្រួតនាំគ្នាចាយលុយខុសខ្ទង់ក្នុងការផលិតរឿងមួយនេះ តែបើចំណាយលុយខ្លួនឯងផ្ទាល់ក្នុងការផលិតរឿងនេះ សូមចាយលុយតាមការគួរ។ ខ្ញុំសូមស្នើដល់ផលិករ ផលិតរឿងនេះ គិតពីគុណភាពរឿងជាចម្បងផង (កុំផលិតអោយហើយពីដៃ ពីព្រោះរឿងនេះជាសាច់រឿងប្រវត្តិសាស្រ្តប្រទេសជាតិយើង មានន័យថា មិនបានជួយជាតិអ្វីសោះ កុំជាន់ពន្លិច តែខ្ញុំជឿជាក់លោក)។ ក្នុងពេលផលិតរឿងមួយនេះ សូមមេត្តាដាក់តួរ, សម្លៀកបំពាក់, ទីតាំងថត នឹងឧបករណ៍ផ្សេងៗ ត្រូវនឹងសម័យកាលផង ជៀសវាងផលិតរួចហេីយ សុំទោសតាមក្រោយ។

អ្នកដឹកនាំកម្សាន្តយ៉ាងសកម្មភាពម្នាក់ និងមានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈរាប់ឆ្នាំមកហើយ លោក រិទ្ធ បានសរសេរថា “ខ្ញុំសុំចិត្តដល់ផលិតករចុះ បើយើងជាអ្នកដឹកនាំរឿងហើយ សូមកុំដើរតួរខ្លួនឯងទៀត ឬក៏លោកខ្វះតួរដូចលោក? តែតាមខ្ញុំមើលតារាសម្តែងនៅស្រុកយើងច្រើណាស់ សុទ្ធតែមានសមត្ថភាពមិនខ្វះទេ ខ្លាចតែលោកមិនចង់យក ឬក៏លោកចង់ល្បឺខ្លួនឯង? ពីព្រោះអ្នកដឹកនាំរឿងមួយត្រូវការគិតខ្លាំង ដូចជា (ត្រូវការគិតពីសាច់រឿង, គិតពីប្លង់, គិតពីបច្ចេកទេស នឹងគិតពីការសម្តែងរបស់តួរនីមួយៗ អោយបានល្អ) ក្នុងការផលិតរឿងមួយនេះមានគុណភាពខ្ពស់ កុំអោយពេលផលិតចេញហើយ នៅតែគេថា (រឿងនេះផលិតមកនៅមានកំរិត ខ្វះនេះ ខ្វះនោះទៀតអី តាមខ្ញុំមើលថវិកាផលិតរឿងនេះ ច្រើនណាស់ ខ្ទង់លានណា)។ ជាចុងក្រោយខ្ញុំជឿជាក់ថា ខ្មែរយេីងផលិតរឿងមួយនេះហើយ ប្រទេសជិតខាង នឹងប្រទេសនៅក្នុងតំបន់អាស៉ី ស្គាល់ពីប្រទេសកម្ពុជាកាន់តែច្បាស់”។

លោក ហ៊ុយ យ៉ាឡេង ទើបបញ្ចប់ស្នាដៃថ្មីនិងល្បីការគាំទ្ររឿង “ដើម្បីកូន” ថ្មីៗនេះ ស្រាប់តែបង្ហោះគំនិតចង់ផលិតរឿង ព្រះបាទជ័យវរ្ម័នទី៧ ដោយបានរៀបរាប់ថា “ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ ក្តីប្រាថ្នា ធំក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧ ដល់ពេលហើយ ព្រោះខ្ញុំពាក់កណ្តាលជីវិតហើយ ខ្ញុំមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មាន បញ្ញា ស្មារតីល្អ។ ខ្ញុំសូមអញ្ជើញដល់ផលិតករ តារាភាពយន្ត និងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមផលិតភាពយន្តប្រវត្តិសាស្រ្តនេះជាមួយខ្ញុំបាទ ថវិការចំណាយផលិត ខ្ទង់ ២៨,០០០,០០០,០០០៛ ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក គម្រោងថតភាពយន្តនេះគឺនៅឆ្នាំ ២០២៥ ខ្ញុំបាទនឹងចាប់ផ្តើមបើកទទួលស្វាគមន៍ដល់ជនរួមជាតិទាំងអស់ចង់ចូលរួមសហការដោយក្តីរីករាយ ទំនាក់ទំនងខ្ញុំបាទតាមលេខទូរសព្ទ័ ០៦៩ ២៣៩ ៧៨៩ Email : huyyaleng@gmail.com ខាងក្រោមនេះគ្រាន់តែជាTeaser Posterដំបូងប៉ុណ្ណោះ”។

សូមរំលឹកផងដែរថា លោក ហ៊ុយ យ៉ាឡេង ជាផលិតករឆ្នើមម្នាក់ដែលមានកេរ្តិ៍ឈ្មោះទទួលការគាំទ្រជាច្រើនរឿង ហើយរឿងដែលមហាជនស្គាល់និងពេញចិត្តនោះមានរឿង “វិប្បលាប” និង “ធ្មប់”។ ប៉ុន្តែជាមួយគ្នានោះ មានការរិះគន់ផងដែរទៅលើលោក ហ៊ុយ យ៉ាឡេង ដែលតែងតែចេញមុខដើរតួឯកខ្លួនឯងស្ទើរគ្រប់រឿងរបស់លោកដែលផលិត។ មានក្រុមតារា បណ្តាអ្នកថត និង អ្នកដឹកកនាំជាច្រើន បានសម្តែងការរិះគន់ទៅលោកថា ជាមនុស្សចូលចិត្តប្រមូលការងារធ្វើតែឯងរហូត សូម្បីតែមិនថាតួឯក ឬ តួល្មមៗចង់ចេញមុខគ្រប់រឿងខ្លួនឯង។

សម្រាប់ការប្រកាសរបស់លោកចង់ថតរឿងប្រវត្តិសាស្រ្តនេះទៀត ក៏បង្កការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ផងដែរ ព្រោះមហាជនខ្លាចតែលោក ហ៊ុយ យ៉ាឡេង ជាដឹកនាំរឿងថត ហើយដើរតួឯកធ្វើជា ព្រះបាទជ័យវរ្ម័នទី៧៕

ADVERTISEMENT