ADVERTISEMENT

ក្នុងវេទិកាសិក្ខាសាលា “បណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍តំណាងចែកចាយបន្តរបស់ផលិតផល NNP” ជួបនូវស្រ្តីមេផ្ទះម្នាក់មកពីខេត្តកំពង់ឆ្នាំង បានទម្លាយការពិតនៃជីវិតក្រោយជោគជ័យជាមួយក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី។

ស្រ្តីមេផ្ទះក្នុងខេត្តកំពង់ឆ្នាំងម្នាក់ បានប្រែក្លាយជីវិតទៅជាអ្នកជំនួញស្រ្តីម្នាក់ ឬ អ្នកជំនួញអនឡាយស្រ្តីទទួលការជោគជ័យ ក្រោយចាប់ដៃគូជាមួយផលិតផល NNP ។ អ្វីដែលត្រេកអរចំពោះសម្ធិផលរបស់អ្នកស្រី យាន ស្រីរ័ត្ន នោះគឺអ្នកស្រីជាម្ចាស់ដេប៉ូខេត្តកំពង់ឆ្នាំង ស្រុកកណ្តាលស្ទឹង, ពញ្ញឮ និង ល្វាឯម ជាមួយទ្រព្បសម្បត្តិនិងដើមទុករកស៊ីសរុបជាង៤០ម៉ឺនដុល្លារ ក្នុងដៃផ្ទាល់របស់អ្នកស្រី។

ADVERTISEMENT

ឡើងថ្លែងវេទិកាក្នុងសិក្ខាសាលានេះ នៅសណ្ឋាគារអ៊ីរ៉ា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្រី យាន ស្រីរ័ត្ន បានឱ្យដឹងថា អ្នកស្រ្តីមិនមែនមានធំដុំនៅក្នុងខេត្តកំពង់ឆ្នាំ ហើយពីកាលពីមុនប្រាក់ចំណូលក្នុងគ្រួសារទាំងមូលគឺស្វាមីរបស់អ្នកស្រីជារក ហើយអ្នកស្រីបានត្រឹមតែទុកដាក់។ បើអ្នកស្រីចង់ធ្វើអ្វី ចង់អ្វីមួយ សុទ្ធតែចេញពីស្វាមីឬសុំពីស្វាមី។ ដំបូងឡើយអ្នកស្រីមានឧបសគ្គ ដោយសារតែស្វាមីអ្នកស្រីមិនយល់ព្រមឱ្យរកស៊ីអ្វីឡើយ ដោយមិនអនុញ្ញាតរកស៊ីឡើយឱ្យចាំតែនៅផ្ទះប៉ុណ្ណោះ។ ក្រោយតស៊ូមតិតជាមួយស្វាមី សុំចិត្តស្វាមីឱ្យអនុញ្ញាត មកអ្នកស្រីក៏ទទួលការយល់ ទើបចាប់ដៃគូរកស៊ីជាមួយ NNP ដោយផ្តើមឡើងពីម្តងបន្តិច(កញ្ចប់លក់មួយពាន់ដុល្លារ) ឡើងដល់ធំ ទើបក្លាយជាម្ចាស់ដេប៉ូខេត្តកំពង់ឆ្នាំ។

ពីមុនជាស្រ្តីមេផ្ទះចាំតែលុយស្វាមី អ្នកស្រីបានបង្ហើបឱ្យដឹងថា ភាពជោគជ័យរបស់អ្នកស្រីដល់ថ្ងៃនេះ បានឆ្លងកាត់ឧបសគ្គជាច្រើនមកហើយ ប៉ុន្តែអ្វីដែលសំខាន់អ្នកស្រីចេះគ្រប់គ្រងលុយកាកដែលលក់ចេញលក់ចូល គ្រប់គ្រង់ច្បាស់លាស់មិនមែនចេះតែដកប្រាក់ចំណេញនិងថ្លៃដើមមកចាយផ្តេសផ្តាស់ឡើយ។ ក្រោយរកស៊ីជាមួយផលិតផល NNP បានពេលពីរឆ្នាំមក អ្នកស្រីទទួលនូវសមិទ្ធផលជាច្រើនដូចជា មានកូនក្រុមជាច្រើនជាបណ្តាញទីផ្សារ, មានចំណេះដឹងផ្នែកលក់អនឡាយនិងចុះចែកចាយផ្ទាល់, និង ភាពជាអ្នកដឹកនាំ។ ទ្រព្យសម្បត្តិ និង ដើមទុន របស់អ្នកស្រីកើតចេញពី NNP ពេលនេះមានរថយន្តទំនើបតម្លៃជាច្រើនគ្រឿង ថែមផ្ទះល្វែង១ខ្នងទៀត ផលិតផលNNPជាង១០ម៉ឺនដុល្លារ និងដើមទុនបង្វិលជាង១០ម៉ឺនដុល្លារ ដែលសរុបប្រមាណជាង៤០ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា សិក្ខាសាលា “បណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍តំណាងចែកចាយបន្តរបស់ផលិតផល NNP” រៀបចំឡើងដោយលោកអគ្គនាយ ហ៊ីង បញ្ញារិទ្ធ និងលោកស្រីអគ្គនាយិកា ទ្រី ដាណា ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី ដោយមានសមាជិកជាស្រ្តីមេផ្ទះ និង បុគ្គលិកតាមបណ្តាក្រុមហ៊ុននានា ពីខេត្តកំពង់ឆ្នាំ ព្រៃវែង និង រាជធានីភ្នំពេញប្រមាណ៥០នាក់៕

សូមទស្សនាកិច្ចសំភាសន៍ពេញ៖

ADVERTISEMENT