ADVERTISEMENT

តារាសម្តែងនិងម៉ូដែលកញ្ញា អេឡា បានបង្ហើបឱ្យដឹងពីដំណឹងឯកជនរបស់នាងដោយអះអាងថានាងមិនទាន់មានសង្សារឬស្នេហាជាមួយនរណាឡើយ បើទោះបីជាពេលនេះកំពុងតែល្បីមានប្រជាប្រិយភាពខ្លាំងជាងមុនក៏ដោយ។

តួខ្មោចស្រីតាមលងបង្លាចឱ្យភ័យរន្ធតាំងពីដើមរឿងមក “ថេកចុងក្រោយ” របស់ផលិតកម្មអិល មានឈ្មោះពិតថា “អេឡា” ឈ្មោះពិតគឺ (ប៉ៃ មុន្នី វ៉ាន់ចាន់ពិសដ្ឋ) ដែលទទួលគាំទ្រពីយុវវ័យ និង មហាជនពេញចិត្តចំពោះរឿងខ្មោចនោះ នាងបានបង្ហើបរឿងផ្ទាល់ឯកជនរបស់នាង ដោយធ្វើការបដិសេធចំពោះព័ត៌មានចាមអារាមជាច្រើនដែលផ្សាយថា នាងមានសង្សារហើយ ឬ មានស្នេហាលាក់បាំង។

ADVERTISEMENT

កញ្ញា អេឡា បានប្រាប់ R Magazine កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ឱ្យដឹងថា ចំពោះព័ត៌មាននេះមានអ្នកមនុស្សជាច្រើនថា នាងមានសង្សារហើយនោះ មិនមែនជាការពិតឡើយ។ នាងសូមអះអាងថា មិនមានសង្សារ ឬ ក៏មិនទាន់សម្រេចថា ត្រូវមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសរូបណាដែរ។ ដំណឹងដែលផ្សាយមានសង្សារហើយ កុំទាក់ទង កុំស្រលាញ់នាងអី កំពុងវាយប្រហារនាងហាក់បីដូចឱ្យនាងពិបាករាប់អានទទួលមនុស្សប្រុស។ នាងក៏មិនដឹងថា មូលហេតុអ្វីបានជាព័ត៌មានបែបនេះ ចេះតែមានគេយកតទៀតគ្នាដែរ។

តារាម៉ូដែលលេចធ្លោដើមឆ្នាំ២០០២នេះបានបញ្ជាក់ថា បើទោះបីជានាងមានប្រជាប្រិយភាព មានមហាជនស្គាល់ជាងមុនក៏ពិតមែន ប៉ុន្តែនាងនៅតែរក្សាអត្តចរឹតដដែលមិនផ្លាស់ប្តូរឡើយ នៅតែបន្តរួសរាយរាក់ទាក់រាប់អានធម្មតាទៅកាន់មនុស្សជុំវិញខ្លួនគ្រប់គ្នា។ មកពេលនេះ នាងសូមបញ្ជាក់ថា នាងពិតជាមិនទាន់ស្នេហាជាមួយអ្នកណាឡើយ ហើយក៏មិនទាន់សង្សារដែរ។ ប៉ុន្តែបើមនុស្សប្រុសតាមស្រលាញ់រាប់អាននោះ គឺជាការពិតមែន ហើយក៏មិនទាន់សម្រេចចិត្តថា ជ្រើសរើសពេញចិត្តនឹងបុរសរូបណាឡើយ។

សូមបញ្ជាក់ថា កញ្ញា អេឡា នាងបានកើតនៅរាជធានីភ្នំពេញ ជាអ្នកភ្នំពេញ បច្ចុប្បន្ននេះមានវ័យ២៣ឆ្នាំ។ នាងប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងឆ្នាំ២០១៦មក ដោយផ្តើមចេញពីអ្នកបង្ហាញម៉ូត។ សម្រាប់ក្នុងវិស័យភាពយន្តនេះ នាងទើបតែចាប់ឈានជើងចូលសម្តែងក្នុងឆ្នាំ២០១៩ ហើយលេចមុខមាត់ក្នុងឆ្នាំ២០២០នេះតែម្តង។ រឿង “ថេកចុងក្រោយ” នេះជារឿងទី១សម្រាប់នាងដែលបានចូលប្រឡូក ហើយរឿងទី១ថតប៉ះចំរឿងខ្មោចតែម្តង។ កន្លងមកនាងធ្លាប់តែថតរឿងខ្លីៗ រឿងបែបអប់រំ ប៉ុណ្ណោះ ៕

ADVERTISEMENT