សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដាក់គោលដៅបីចំណុចធំៗក្នុងទ្រនូវកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាពជាប់រហូត និង បន្តជម្រុញទៅមុខ។

នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា វិស័យអចលទ្រព្យនៅកម្ពុជាអាចមានភាពរឹងមាំ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា នោះដាក់គោលការណ៍បីចំណុចសំខាន់ៗ ដោយមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និង ការអភិវឌ្ឍគម្រោង។

លោកបានបញ្ជាក់ថា ដើម្បីឱ្យទីផ្សារអចលនវត្ថុអាចដំណើរការទៅប្រកមដោយនិរន្តភាព ចាំបាច់ត្រូវទាមទារឱ្យមានការពង្រីកក្រមសីកធម៌ វិជ្ជាជីវៈ នៅក្នុងទីផ្សារអចលនវត្ថុ ដើម្បីជៀសវាងការវិវាទដីធ្លី ការបំប៉ោងតម្លៃអចលនវត្ថុ និងដើម្បីបង្កើននូវភាពជឿទុកចិត្តដល់វិនិយោគគិនជាតិ និងអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តណែនាំអ្នកវិនិយោគ ផ្សេងទៀតចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្ថែមទៀត។

លោក ច្រឹក សុខនីម បានថ្លែងឱ្យដឹងថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានដោយមានសន្តិភាព និងស្ថិរភាពនយោបាយដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជាសម្រេចបាននូវកំណើនក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ។ ចក្ខុវិស័យនៃការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ បានទាក់ទាញភ្នាក់ងារអចលនវត្ថុរាប់រយក្រុមហ៊ុនឲ្យចូលរួមវិនិយោគក្នុងវិស័យសេវាកម្មអចលនវត្ថុដើម្បីគាំទ្រដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋានប្រហែលជាង ៣០០គម្រោង ដែលកំពុងដំណើរការនៅកម្ពុជា។ ស្របពេលដែលយើងកំពុងមានឱកាសទីផ្សារទូលំទូលាយបែបនេះសមាគមនៅតែមានការព្រួយបារម្ភអំពីកង្វះខាតក្រុមហ៊ុនផ្តល់សេវាកម្ម និងធនធានមនុស្សសម្រាប់បំពេញសេចក្តីត្រូវការក្នុងទីផ្សារអចលនវត្ថុក៏ដូចជាវិស័យឧស្សាហកម្មអចលនវត្ថុ។

ADVERTISEMENT

លោក ច្រឹក សុខនីម បានបន្តនិយាយថា លោកមើលឃើញច្បាស់ពីគុណតម្លៃនៃផ្នែកសំខាន់ៗទាំង៣ ដែលឈរជាសរសរស្ដម្ភក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងនាមជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសហការជាមួយអនុប្រធាន និងក្រមការងារស្នូលរបស់សមាគមព្រមទាំងដៃគូដោយបានសម្រេចបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុប្រមាណជាង ១,០០០នាក់។

ក្រៅពីនេះប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅមានការបណ្តុះបណ្តាល ភ្នាក់ងារវាយតម្លៃអចលនវត្ថុប្រមាណជាង ១២៥នាក់ ចែករំលែកអំពីការគ្រប់គ្រងលើវិស័យអចលនវត្ថុប្រមាណជាង២៥០នាក់តាមរយៈកម្មវិធីធុរកិច្ចអាជីវកម្ម (Real Estate Business Support Program) និងការចែករំលែកចំណេះដឹងជាសាធារណៈប្រមាណជាង ៨០០នាក់ ហើយសមាគមបាននាំសមាជិកទៅសិក្សារៀនសូត្រ និងផ្លាស់ប្តូរពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិទាំងនៅក្នុងតំបន់អាស៊ាន និងអឺរ៉ុបផងដែរ។

លើសពីនេះទៀត សមាគមបានសហការជាមួយសមាគម_NationalAssociation of Realtors-NAR,នៅសហរដ្ឋអាមេរិច ធ្វើការបណ្តុះបណ្តាលជំនាញភ្នាក់ងារអចលនវត្ថុកម្រិតអន្តរជាតិ ប្រមាណជាង ១២៥នាក់ ដើម្បីក្លាយជាអ្នកជំនាញអចលវត្ថុនិងជាសមាជិក NAR ដែលជាស្ថាប័នមួយទទួលស្គាល់ដោយអន្តរជាតិ៕

ADVERTISEMENT