ADVERTISEMENT

ភ្នំពេញ៖ ពិតជាមិនសរសើរមិនបានអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ចិត្តធម៌ ឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភថវិកា១៥000 ដុល្លារដល់គ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ និងអ្នករងរបួសចំនួន១ម៉ឺនដុល្លារផងដែរ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោកឧកញ៉ា បានបង្ហោះសារជាសាធារណៈនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានឲ្យដឹងថា៖ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបរស់ក្រោមដំបូលសន្តិភាព និងគុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោកវរសេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ ២៥០០០ដុល្លារ (ពីរមុឺនប្រាំពាន់ដុល្លារ) ដែលជួនទៅគ្រួសារនៃសព (១៥០០០ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន១០០០០ដុល្លារ។ សូមក្រុមគ្រួសារនៃសពទាក់ទងមក បងហេង ឡុង ដើម្បីទទួលប្រាក់នេះឬផ្ដល់ជាលេខទូរស័ព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះមានដំណឹងដ៏សោកស្តាយមួយគឺក្រោយពី លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងទទួលមរណភាពក្រោយពីគ្រូបង្វឹករូបនេះ និងក្រុមគ្រូផ្សេងទៀតចំនួន១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកុម្មង់ដូជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើឱ្យមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

បើតាមការបញ្ជាក់ពីកងកម្លាំងជំនាញឲ្យដឹងថាមូលហេតុ ដែលនាំឱ្យ មាន ឧ ប ទ្ទវ ហេតុនេះ គឺដោយសារ ខ្យល់ ខ្លាំងទើប ធ្វើឱ្យ ខ្សែ ឆត្រ យោងនាយទាហាន ទាំងពីរ វ័ណ្ឌគ្នា ហើយ ធ្លាក់ ពី កម្ពស់ ១០០ ម៉ែត្រ មក ដី បណ្ដាលឲ្យមានករណីគ្រោះថ្នាក់។ រហូតដល់វេលាម៉ោង១២ និង៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹម សាយ បានពលីជីវិតហើយពេលនេះក្រុមគ្រួសារបាននិងកំពុងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ឆ្នាំង៕

ADVERTISEMENT

ADVERTISEMENT