ADVERTISEMENT

ភ្នំពេញ៖ ក្រឡេកមើលទម្រង់មុខ ពិតជាសាកសម ជាតួស្រីឆ្នាស់ឆ្នើម លេងតួកាចបាន និង មានដងខ្លួនស្អាតសិចស៊ីបន្ថែមទៀតដែលកំពុងតែជម្រុញដល់តារាសម្តែងស្រីកញ្ញា សូ ស៊ីតា មកដល់ឆ្នាំថ្មី២០២១នេះរៀងឡើងកូដជាងមុន។

បង្ហើបប្រាប់ R Magazine ដោយផ្ទាល់តារាស្រីរូបនេះមួយរយៈចុងក្រោយនាងទទួលការងារសិល្បៈធ្វើជាបន្តបន្ទាប់ រវល់ស្ទើរគ្មានថ្ងៃអោយសម្រាប់អ្នកដឹកនាំរឿង ឬ ម្ចាស់កម្មវិធីឡើយ ខណៈតារាសម្តែង សូ ស៊ីតា សម្រាប់ឆ្នាំ២០២១មានរូបសម្រស់ស្អាត សិចស៊ី កំពុងល្បីសាកសមជាតួស្រី ឆ្នាស់ឆ្នើម លើតំណែងតួកាច។ នាងក៏កំពុងបោះពួយស្វែងរកជាជាតាស្រីល្បីមួយរូប ក្នុងឆ្នាំ២០២១នេះ ដោយនាងបានតាំងចិត្ដខំប្រឹងសម្តែងល្អ សម្រាប់គ្រប់រឿងភាគរបស់ទូរទស្សន៍ ឬ ថតវិឌីអូចម្រៀងក៏ដោយ។

កញ្ញា សូ ស៊ីតា បាននិយាយថា នាងកំពុងតែថតរឿង “ស្នាមស្នេហ៍សមុទ្ររាម” វគ្គ2 របស់ទូរទស្សន៍ PNN ដែលដឹកនាំដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងត្រៀមថតរឿងថ្មី របស់ TV5 គឺរឿង “រសជាតិផ្លែល្វា” ដែលទើបតែក្រុងពាលីហើយកាលពីថ្ងៃទី០៨ ខែមករានេះ។ បន្ទាប់ពីទទួលបានរឿងថតភាគពីរក្នុងដៃហើយ នាងក៏មានជំនាញបន្ថែមជា អ្នកបង្ហាញម៉ូត និងផាត់មុខផងដែរ។ ទន្ទឹមថែមទៀត នាងកាលពីថ្ងៃឆ្លងឆ្នាំសាកលឆ្នាំថ្មី២០២១ ក៏បានទទួលការងារដ៏ល្អជាពិធីការិនី ចាប់ដៃគូជាតារាសម្តែងលោក បញ្ញា សិទ្ធ ដែលកំពុងបើកមុខនាងមានទីផ្សារការងារកាន់តែច្រើនមុនសម្រាប់ថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា កញ្ញា សូ ស៊ីតា ត្រូវបានមហាជន អ្នកគាំទ្រ មានការពេញចិត្តចំពោះរូបសម្រស់ ដែលសាកសមទៅនឹងការសម្តែងជាតួស្រី ឆ្នាស់ កាចពូកែសម្តែង ហើយជាពិសេសនោះទៀត ប្រុសៗដែលជាអ្នកគាំទ្រមួយផ្នែកទៀត ក៏ពេញចិត្តទៅទម្រង់មុខ និងដងខ្លួនសិចស៊ី ដែលអង្រួនដល់បេះដូងពួកគេ លួចស្រលាញ់នាង។

ADVERTISEMENT

តារាសម្តែងស្រី សូ ស៊ីតា ជានារីវ័យក្មេងស្អាត មានសម្បុរសខ្ចី រាងស្លីម បញ្ចេញរូបរាងសមជាអ្នកបង្ហាញម៉ូត ហើយនាងក៏ជាតារាស្រីសិចស៊ីបញ្ចេញដើមទ្រូងសិចស៊ី អង្រួនលើបណ្តាញសង្គម ទទួលការចាប់អារម្មណ៍ក៏មិនតិចដែរ៕

ADVERTISEMENT