ADVERTISEMENT

ភ្នំពេញ៖ ការប្រកួតចម្រៀងដ៏ធំដែលជ្រើសរើសមនុស្សទូរទាំងប្រទេស “សំនៀងពេជ្រ NNP” បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយពីជម្រុះបេក្ខភាពរាប់រយពាន់នាក់អស់ពេលប៉ុន្មានខែនេះ។

ប៉ុន្តែបែរជាអ្នកស្រី ទ្រី ដាណា ដែលជាស្ថាបនិកនៃកម្មវិធីការប្រឡងចម្រៀងមួយនេះ បានធ្វើរឿងមួយដោយមិននឹកស្មានសម្រាប់អ្នកធ្លាក់ទាំង១៦នាក់ ក្នុងវគ្គពាក់កណ្តាលនោះ ដោយធ្វើការផ្តល់ជាថ្មីសម្រាប់អ្នកធ្លាប់ ដោយធ្វើការប្រកួតប្រជែងម្តងទៀត។

ក្នុងជំនួបផ្ទាល់នៃពិធីសំណេះសំណាលគ្នានៅហាងពេជ្រ ដាណា ទ្រី កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បេក្ខភាពធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង១៦នាក់ ត្រូវបានអ្នកស្រី ទ្រី ដាណា ពន្យល់និងធ្វើការលើកទឹកចិត្តចំពោះបេក្ខភាពដែលបានធ្លាក់ ក្រោយខំប្រឹងប្រែងបញ្ចេញសមត្ថភាពតាំងពីដើមកម្មវិធី។ អ្នកស្រី ទ្រី ដាណា បានផ្តល់ឱកាសថ្មីសម្រាប់អ្នកធ្លាក់ទាំំងនោះ មានឪកាសថ្មីឡើងប្រឡងម្តង ទៅវគ្គផ្តាច់ព្រ័ត្រ។

ទន្ទឹមនឹងនោះផងដែរ អ្នកស្រី ទ្រី ដាណា បានធ្វើការផ្តល់ថវិកាលើកទឹកចិត្តចំនួន៣០០ដុល្លារ និងកាដូពីNNP ដល់បេក្ខភាពទាំង១៦នាក់ ដែលទទួលបានឪកាសថ្មីធ្វើការប្រកួតប្រជែងគ្នាម្តងដើម្បីដណ្តើមកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ ខណៈអ្នកជាប់នៅវគ្គផ្តាច់ព្រ័ត្រចំនួន៦នាក់រកឃើញហើយ។

ADVERTISEMENT

ឱកាសថ្មីនៃការប្រឡងម្តងទៀតនេះ សម្រាប់បេក្ខភាពធ្លាក់១៦នាក់នេះ បានធ្វើឱ្យពួកគេពិតជារំភើបនិងត្រេកអរដោយមិននឹកស្មានឡើយ ដែលពួកគេអាចឡើងឆាកបង្ហាញសមត្ថភាពម្តងក្នុងការដណ្តើមជម្រើសរើសតែ៣នាក់ទៀតក្នុងចំណោម១៦នាក់ ទៅវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា បេកភាព៦នាក់ជាប់ដំបូងមានបេក្ខភាពជនទី១ “កេត ស៊ីណាត” បេក្ខជនទី២ឈ្មោះ “សិលា ដារ៉ូ” បេក្ខជនទី៣ ឈ្មោះ “សៅ សុវណ្ណរ៉ា” បេក្ខជនទី៤ឈ្មោះ “កែម វីរៈ” បេក្ខនារីទី៥ឈ្មោះ “អាន សុខកាន់” និងបេក្ខជនទី៦ឈ្មោះ យន ធី ។

សំនៀងពេជ្រ “NNP” ជាកម្មវិធីប្រកួតដ៏ធំមួយមានលក្ខណៈស្ទង់ដានិងបច្ចេកវិទ្យាទំនើបនេះ ដោយបង្កើតឡើងក្រុមហ៊ុន ដាណា ទ្រី ធ្វើការចំណាយថវិកាយ៉ាងច្រើនសន្ធឹក ខុសកម្មវិធីផ្សេងៗនៅកម្ពុជា ដោយពុំធ្លាប់មានកម្មវិធីណាជ្រើសរើសបេក្ខភាពប្រឡងទូរទាំងប្រទេស។ សម្រាប់ជ័យលាភីសំនៀងពេជ្រ “NNP” លេខ១ទទួលបានទឹកប្រាក់មួយម៉ឺនដុល្លារអាមេរិក, លេខ២ទទួលបានប្រាំពាន់ដុល្លារអាមេរិក, លេខ៣ ពីរពាន់ប្រាំរយដុល្លារអាមេរិក។ ជ័យលាភីទាំងបីរូបននឹងក្លាយតារាចម្រៀងកុងត្រារបស់ក្រុមហ៊ុន ដាណា ទ្រី រយៈពេល២ឆ្នាំ៕

ADVERTISEMENT