ADVERTISEMENT

សុខៗស្រាប់តែពិធីការិនីដ៏ឆ្នើមមួយរូបគឺ អ្នកនាង មាស សុវណ្ណរតនា បាននិយាយពាក្យប៉ុន្មានឃ្លានេះពិត ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ទាល់តែមែនទែន។

បង្ហោះសារក្នុងអត្ថន័យថា អ្នកនាងអាចធ្វើបាន សម្រេចបានសម្រាប់ការដឹកនាំនូវកម្មវិធីដ៏ធំគឺការប្រឡងចម្រៀង “សំនៀកពេជ្រ NNP” ដែលដំណើរការដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជម្រើសរើសបេក្ខភាពចុងក្រោយ ក្នុងចំណោមមនុស្សរាប់រយពាន់នាក់ទូរទាំងប្រទេសកម្ពុជា។

ជាម្ចាស់ប្រេន NUNA ផងដែរនោះ អ្នកនាង មាស សុវណ្ណរតនា បានបង្ហោះសារកាលពីល្ងាចថ្ងៃទ០៦ ខែមករា ឆ្នាំ២០២១ថា “ម៉ែពុកខ្ញុំ ធ្វើបានហើយ។ ខ្ញុំមិនដែលគិតថាខ្លួនបានឈរលើឆាកធំនេះទេ ព្រោះកាលពីអតិតត្រូវគេរំលងជានិច្ច ទោះខំយ៉ាងណាក្ដី (អាចយើងគ្មានសមត្តិភាព) តែការតស៊ួរ អត់ធ្មត់ ពេលនេះតំលៃនៃការតស៊ួរ ត្រូវបានក្រុមហ៊ុនហ៊ុនដាណាទ្រី ផ្ដល់ឱកាស គ្មានអ្នកណាយល់អារម្មណ៍នេះ វារំភើបណាស់ ខ្ញុំចង់ដើរប្រាប់គេថា ខ្ញុំរតនា ជាពិធីនិរីសំនៀងពេជ្រNNP រំភើបណាស់”។

សូមបញ្ជាក់ថា សំនៀងពេជ្រ “NNP” ជាកម្មវិធីប្រកួតដ៏ធំមួយមានលក្ខណៈស្ទង់ដានិងបច្ចេកវិទ្យាទំនើបនេះ ដោយបង្កើតឡើងក្រុមហ៊ុន ដាណា ទ្រី ធ្វើការចំណាយថវិកាយ៉ាងច្រើនសន្ធឹក ខុសកម្មវិធីផ្សេងៗនៅកម្ពុជា ដោយពុំធ្លាប់មានកម្មវិធីណាជ្រើសរើសបេក្ខភាពប្រឡងទូរទាំងប្រទេស។ សម្រាប់ជ័យលាភីសំនៀងពេជ្រ “NNP” លេខ១ទទួលបានទឹកប្រាក់មួយម៉ឺនដុល្លារអាមេរិក, លេខ២ទទួលបានប្រាំពាន់ដុល្លារអាមេរិក, លេខ៣ ពីរពាន់ប្រាំរយដុល្លារអាមេរិក។ ជ័យលាភីទាំងបីរូបននឹងក្លាយតារាចម្រៀងកុងត្រារបស់ក្រុមហ៊ុន ដាណា ទ្រី រយៈពេល២ឆ្នាំ។

ADVERTISEMENT

សូមរំលឹកផងដែរថា អ្នកនាង មាស សុវណ្ណរតនា ក្នុងសិល្បៈមានចំណុចពិសេសធំ២គឺ ទី១.សមត្ថភាពលេចធ្លោវិស័យសម្តែងតាំងពី៩ឆ្នាំមុន ២. ជាពិធីការិនីឆ្នើមម្នាក់ទទួលកម្មវិធីរាប់មិនអស់។

បន្ថែមលើសពីនេះទៀត អ្នកគាំទ្រជាច្រើនបានធ្វើសរសើរចំពោះសមត្ថភាពអ្នកនាង មាស សុវណ្ណរតនា ដែលបច្ចុប្បន្ននេះជានារីពូកែលើការដឹកនាំមុខជំនួញអនឡាញគ្រឿងសម្អាង NUNA មានតំណាងចែកចាយរាប់ម៉ឺននាក់៕

ADVERTISEMENT