ADVERTISEMENT

ភ្នំពេញ៖ កម្មវិធីការប្រកួតចម្រៀង “សំនៀងពេជ្រ NNP” ពេលនេះបានរកឃើញបេក្ខភាពលេចធ្លោ៩រូបឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយគណៈកម្មការជម្រុះបេក្ខភាពរាប់រយកន្លងមកនេះ។

កម្មវិធីការប្រកួតលំដាប់ថ្នាក់ស្ទង់ដា ដែលល្បីទូរទាំងប្រទេសកម្ពុជា “សំនៀងពេជ្រ NNP” បានចាប់ដំណើររយៈពេលជាយូរខែមកហើយ ដោយមានបេក្ខភាពជាច្រើនរាប់រយរាប់ពាន់នាក់បានដាក់ពាក្យចូលរួមប្រកួត ហើយមកពេលនេះកម្មវិធីបានរកឃើញបេក្ខភាព៩រូបជាជំហានដំបូងឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ដែលនឹងត្រៀមប្រកួតជម្រុះបន្តទៀត នាពេលខាងមុខនេះ។

បេក្ខភាពទាំង៩នាក់ដែលទៅវគ្គពាក់កណ្តាលផ្តាប់ព្រ័ត្រមានឈ្មោះ ១. សៀវ យី ២. ឈួ ស្រីរ័ត្ន ៣.កាន់ សេរី ៤.អ៊ុជ ថៃហេង ៥. អាន សុខកាន់ ៦. កែម វីរះ ៧. ឌី សុពល ៨. ង៉ែត សូរង្សី និង ៩. អ៊ួក សីឡា

ជាមួយគ្នានោះដែរអ្នកនាង មាស សុវណ្ណរតនា ដែលជាពិធីការិនីប្រចាំ “សំនៀងពេជ្រ NNP” បានប្រាប់ថា ពេលនេះកម្មវីធីនេះបានរកឃើញបេក្ខភាពដែលមានសមត្ថភាពចំនួន៩ហើយ អាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទន្ទឹមនឹងនោះផងដែរ កម្មវិធីនេះនៅបន្តជ្រើសរើសបេក្ខភាពបន្តទៀត ដែលអាចវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីប្រកួតប្រជែងនឹងបេក្ខភាព៩រូបដែលបានកក់កៅអីរួចជាស្រេចនោះ។ ក្នុងចំណោមបេក្ខភាពរាប់រយរាប់ពាន់ដែលបានពាក្យនោះ គណៈកម្មការ បានធ្វើការសម្រិតសម្រាំងយ៉ាងម៉ត់ច៉ត់ ទើបសម្រេចរកឃើញបេក្ខភាពទាំង៩រូបនេះ ប៉ុន្តែនៅមានបេក្ខភាពផ្សេងទៀត ដែលកំពុងត្រៀមឡើងវគ្គបន្តនេះដូចគ្នា។

ADVERTISEMENT
ពិធីការិនី មាស សុវណ្ណរតនា

អ្នកនាង មាស សុវណ្ណរតនា ជាអ្នកគ្រប់គ្រងទូរទៅនៃ “សំនៀងពេជ្រ NNP” ដែលបានការតែងតាំងពីអ្នកស្រី ទ្រី ដាណាបានសង្កត់ធ្ងន់ថា កម្មវិធីការប្រកួតចម្រៀងដ៏ធំស្ទង់ដា “សំនៀងពេជ្រ NNP” នេះបានបង្កើតឡើងដើម្បីផ្តល់នូវឱកាស ជូនដល់បេក្ខជនបេក្ខនារី ដែលមិនធ្លាប់ប្រឡួងក្នុងវិស័យសិល្បៈទាល់តែសោះ ប៉ុន្តែអាចមានសមត្ថភាពច្រៀងបាន ច្រៀងពិរោះ និងតស៊ូជាមួយការព្យាយាម ក្នុងការហ្វឹកហាត់ប្រែខ្លួន ជាអ្នកចម្រៀងអាជីព។ “សំនៀងពេជ្រ NNP” ជាកម្មវិធីលើកកម្ពស់យុវវ័យសម័យបច្ចុប្បន្ននេះ ហើយជាមួយគ្នានោះកម្មវិធីសង្កត់ធ្ងន់យ៉ាងច្បាស់ថា គ្មានការជ្រើសរើសបេក្ខភាពណា មានគ្នីគ្នា ខ្សែស្រឡាយណាឱ្យឡើងជាប់ឡើយ គឺតម្រូវយកសមត្ថភាពពិតៗជាចំបាច់។

សូមបញ្ជាក់ថា សំនៀងពេជ្រ “NNP” ជាកម្មវិធីប្រកួតដ៏ធំមួយមានលក្ខណៈស្ទង់ដានិងបច្ចេកវិទ្យាទំនើបនេះ ដោយបង្កើតឡើងក្រុមហ៊ុន ដាណា ទ្រី ធ្វើការចំណាយថវិកាយ៉ាងច្រើនសន្ធឹក ខុសកម្មវិធីផ្សេងៗនៅកម្ពុជា ដោយពុំធ្លាប់មានកម្មវិធីណាជ្រើសរើសបេក្ខភាពប្រឡងទូរទាំងប្រទេស។ សម្រាប់ជ័យលាភីសំនៀងពេជ្រ “NNP” លេខ១ទទួលបានទឹកប្រាក់មួយម៉ឺនដុល្លារអាមេរិក, លេខ២ទទួលបានប្រាំពាន់ដុល្លារអាមេរិក, លេខ៣ ពីរពាន់ប្រាំរយដុល្លារអាមេរិក។ ជ័យលាភីទាំងបីរូបននឹងក្លាយតារាចម្រៀងកុងត្រារបស់ក្រុមហ៊ុន ដាណា ទ្រី រយៈពេល២ឆ្នាំ៕

សៀវ យី ឈួ ស្រីរ័ត្ន
កាន់ សេរី
អ៊ុជ ថៃហេង 
កែម​ វីរះ
ឌី សុពល
ង៉ែត សូរង្សី 
អ៊ួក សីឡា 
អាន សុខកាន់
ADVERTISEMENT