សង្វ្រៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងការប្រកួតប្រដាល់កំពូលជើងឯក Cell Card Champion សម្រាប់វគ្គជុំ២ដែលចាប់ផ្តើមហើយសម្រាប់ថ្ងៃសៅរ៍ទី២៤ ខែតុលានេះកីឡាករ ស៊ឺន ថៃសាន់ និង ធន់ អៀនឡៃ ថាតើនរណាអាចបំបាក់គ្នាបានដើម្បីឈរជើងឡើងជុំបន្ត?

(ស៊ឺន ថៃសាន់ បង្គោលក្រហម)

គូសម្រាប់ថ្ងៃបើកឆាកជុំទី២ ការប្រកួតប្រដាល់កំពូលជើងឯក TV5 Knock Out Series by Cellcard សុទ្ធតែជើងខ្លាំងពូកែស៊ូទ្រាំវ៉ៃទាល់អស់ទឹកមិនព្រមចុះឡើយ ស៊ឺន ថៃសាន់ និង ធន់ អៀនឡៃ។

(កាលកីឡាករធន់ អៀនឡៃ បង្គោលខៀវ សេក សារ៉ាន់ )

ADVERTISEMENT

កីឡាករទាំងពីររូបនេះ ក៏ជាកីឡាករដែលមានប្រជាប្រិយភាព និងមានអ្នកគាំទ្ររង់ចាំទស្សនាយ៉ាងច្រើន ចង់ដឹងថានៅពេលពួកគេប៉ះគ្នាលើកនេះ ថាទៅជាយ៉ាងនោះ? មានតែរង់ចាំទស្សនាថ្ងៃសៅរ៍ទី២៤ ខែតុលានេះវេលាម៉ោង៦ល្ងាចនៅសង្វៀនប្រដាល់ស្ថានីយទូរទស្សន៍លេខ៥នៅព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ដែលការប្រកួតជុំទី១ កីឡាករគុនខ្មែរ ស៊ឺន ថៃសាន់ គ្រាន់តែចូលទឹកទី១សម្រុកវាយលើដៃគូ នូវ សុខទី តែម្តងដោយមិនស្ទាប់ស្ទង់អ្វីច្រើឡើយ។ ទឹក១ និង ទី២ ស៊ឺន ថៃសាន់ វ៉ៃសម្រុកខ្លាំងដូចតោហក់ទៅត្របាក់កូនចៀម។

ប៉ុន្តែនូវ សុខទី ក្នុងទឹក១និង២ ហាក់បីដូចជាគិតខុសពីដំបូងដោយវាយឡបៗស្ទាប់កម្លាំង ស៊ឺន ថៃសាន់ បែរជាធ្វើបង្គោលក្រហម ស៊ឺន ថៃសាន់ មានការគាំទ្រច្រើន និង បានពិន្ទុ ច្រើនមុនទៅហើយរហូតសម្រេចបានជ័យជំនះ។

ចំណែកកីឡាករប្រដាល់គុនខ្មែរ ធន់ អៀនឡៃ ដែលធ្លាប់ជើងរងកាលពីប្រកួតលើកមុន ហើយបង្ហាញខ្លួនជាថ្មីក្នុងចូលរួមដណ្តើមខ្សែក្រវ៉ាត់ ការប្រកួតប្រដាល់កំពូលជើងឯក TV5 Knock Out Series by Cellcard ចង់ក្លាយជាម្ចាស់ជើងឯក។

ជុំទី១នៃការបើកឆាកការប្រកួតនេះ ធន់ អៀនឡៃ បានប៉ះជាមួយជើងខ្លាំងដូចគ្នា សេក សារ៉ាន់ ដោយឡើងវ៉ៃបញ្ចេញក្បាច់ស្ទើរគ្រប់ទាំងអស់ហើយ ដើម្បីចង់ឡើងជុំទី២ ប៉ុន្តែការវ៉ៃលើកនេះត្រឹមតែ៣ទឹកប៉ុណ្ណោះ ដែលធ្វើឱ្យកីឡាករទាំងពីរវ៉ៃមិនដកដៃរៀងខ្លួន។ ទឹកចុងក្រោយនេះ ជើងរះរបស់ អៀនឡៃ បានទាត់សម្រុកទៅលើ សារ៉ាន់ យ៉ាងខ្លាំង ហើយមិនដកជើងឡើយ ប៉ុន្តែ សារ៉ាន់ នៅតែទប់បាន។

ទោះបីជាទប់បានក៏ សារ៉ាន់ នៅតែមិនអាចស៊ូជាមួយកម្លាំង អោប កាចបណ្តួលបោកទៅដីសង្រ្វៀនរបស់ អៀនឡៃ ឡើយ។ អៀនឡៃ ក៏បញ្ចេញជង្គង់ហោះបុកទៅលើកណ្តាលទ្រូង សារ៉ាន់ តែចំណេះសំណាង សារ៉ាន់ គេចទាន់រួចហើយការវាយបកប្រើកណ្តាប់ដ៏រហ័សវ៉ៃសង្គ្រុបទៅវិញ តែអៀនឡៃ នៅតែរឹងមាំដូចថ្មមិនងាយដួល ហើយជិតដល់ទឹកអស់នាទី អៀនឡៃ កាន់តែវ៉ៃបកខ្លាំងឡើងវិញ រហូតចៅក្រមដាក់ពិន្ធឱ្យ ធន់ អៀនឡៃ បានឈ្នះបន្តឡើងចាំជុំទី២ការបន្ទាប់។

សូមទស្សនាថ្ងៃសៅរ៍ម៉ោង៦ល្ងាចទាំងអស់គ្នាលើកញ្ចក់ទូរទស្សន៍លេខ៥ ការប្រកួតប្រដាល់កំពូលជើងឯក TV5 Knock Out Series by Cellcard នៅព្រែកកំពឹស ស្វែងរកជើងឯកដែលមកដល់ជុំទី២ ថាតើកីឡាករ ស៊ឺន ថៃសាន់ និង ធន់ អៀនឡៃ នរណាម្នាក់អាចផ្តួលគូប្រកួតបាននោះ សូមរង់ចាំទស្សនាទាំងអស់គ្នា៕

This image has an empty alt attribute; its file name is 691A3091.jpg

This image has an empty alt attribute; its file name is IMG_3363%2Bcopy.jpg

ADVERTISEMENT