ភ្នំពេញ៖ កញ្ញា ស្រី ណារួម ហៅ “ម៉ែរួយ” ដែលជាតារាហ្វេសប៊ុកល្បីមានប្រជាប្រិយភាពនិងជាជំទាវឧកញ៉ានោះ បានធ្វើការបរិច្ចាករថយន្តសង្គ្រោះបន្ទាន់១គ្រឿងតម្លៃជិត២ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យបង្អែកស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្នុងស្រុកនេះ។
ម៉ែរួយ បន្ទាប់ចេញជួយចែកអំណោយស្បៀងអាហារនិងថវិកាជូរដល់ប្រជាពលរងគ្រោះទឹកជំនន់ដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះហើយ ជំទាវកឧញ៉ា ស្រី ណារួម បានកបរិច្ចារថយន្តសង្គ្រោះបន្ទាន់១គ្រឿងជូនដល់មន្ទីរពេទ្យបង្អែកស្រុកអូជ្រៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្រោយទទួលបានដំណឹងស្រុកនេះមានការខ្វះខាត ហើយជាពិសេសត្រូវការរថយន្តសង្គ្រោះបន្ទាន់ដើម្បីបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបការលំបាក។
ម៉ែរួយ បានថ្លែងឱ្យដឹងថា ក្រោយទទួលបានសំណើរពីអ្នកគ្រូលោកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកអូជ្រៅ ខេត្តបន្ទាយជ័យថាសព្វថ្ងៃនេះ ក្នុងស្រុកការរថយន្តសង្គ្រោះបន្ទាន់ថែមទៀត ខណៈមើលឃើញមានអ្នកស្រុកអ្នកភូមិជាច្រើនជួបការលំបាក ឈឺនិងជួបគ្រោះថ្នាក់ជាច្រើន។ ដោយមើលឃើញកត្តាចំបាច់បែបនេះ នាងសម្រេចចិត្តធ្វើការទិញរថយន្តសង្គ្រោះបន្ទាន់តម្លៃជិត២ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអូជ្រៅ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជំទាវ ឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ អគ្គនាយិកា ក្រុមហ៊ុន ROUY INFINITY Co.LTD ដែលបានឧបបត្ថមថវិកាចំនួន៥០០០$ សង្គ្រោះ ដល់ ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរព្រោះទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានោះទៀត ម៉ែរួយ បានចូលរួមបរិច្ចាគថិវិកា ថវិកា១ម៉ឺនដុល្លា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថែមទៀតថា លោកជំទាវឧកញ៉ា ស្រី ណារួម ហៅមែរួយ គឺជា ជំទាវឧកញ៉ា ដែលមានជំនួញលើអនឡាញដ៏ល្បីឈ្មោះ មួយរូបនៅកម្ពុជាដែលតែងបង្ហាញវត្តមានយ៉ាងសកម្ម ជាមួយការងារសប្បុរស ហើយរហូតទទួលគោរមងារជាឧកញ៉ា និងគ្រឿងឥស្សរិយយសលំដាប់កំពូលពីអង្គព្រះមហាក្សត្រ។ ពិសេសអំឡុងពេលពុកម៉ែបងប្អូនជួបគ្រោះ លិចលង់ដោយសារជំនន់ទឹកភ្លៀងនេះ ម៉ែរួយ បានដុតដៃដុត ជើងចុះចែកអំណោយផ្ញើរតនិងចុះចែកផ្ទាល់នៅខេត្តដើរឡូយទឹកយ៉ាងលំបាក លំបិនមិនខ្លាចនឿយហត់ឡើយធ្វើយ៉ាងណាឲ្យតែបានជួយដល់ពុក់ម៉ែបងប្អូន និងបូករួមចំណាយថវិកាផ្ទាល់ខ្លួនអស់រាប់ម៉ឺនដុល្លារក្នុងគ្រាប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង៕
ADVERTISEMENT