ភ្នំពេញ៖ ក្រោយពីទទួលបានគ្រឿងឥស្សរិយយសលំដាប់ខ្ពស់បំផុតថ្នាក់ទី២របស់ជាតិពីព្រះមហាក្សត្រហើយស្រាប់តែកាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា ម៉ែរួយ បានធ្វើពិធីក្រុងពាលីបុកគ្រឹះផ្ទះភូមិគ្រឹះថ្មីដ៏ស្អាតប្រណិតមួយខ្នង ដែលត្រូវប៉ាន់ប្រមាណថា ខ្ទង់រាប់លានដុល្លារអាមេរិក។

ឃើញបែបនេះពិតជាមិនធម្មតាមែនលោកជំទាវឧកញ៉ា ស្រី ណារួម ហៅ “ម៉ែរួយ” ដែលជាតារាហ្វេសប៊ុក និង អ្នកជំនួញស្រីមានប្រជាប្រិយខ្លាំងម្នាក់នៅកម្ពុជា បានរៀបចំពិធីយ៉ាងពិសេស ក្រុងពាលី សុំពរជ័យ ក្នុងការសាងសងនូវភូមិគ្រឹះដ៏ធំមួយខ្នង ក្នុងតំបន់សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ខណៈពិធីនោះមានវត្តមានលោកជំទាវជាច្រើនរូប ហើយជាពិសេសមានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត បង្ហាញខ្លួនក្នុងពិធីសុំពរជ័យបុកគ្រឹះត្រៀមសាងសងផ្ទះដ៏ធំមួយនេះ។

លោកជំទាវឧកញ៉ា ម៉ែរួយ បានបង្ហើបឱ្យដឹងក្នុងពិធីក្រុងពាលីថា ភូមិគ្រឹះរបស់អ្នកនាងមួយនេះមានទំហំធំល្មមដោយគិតត្រឹមសាច់ផ្ទះគឺទទឹងជិត៣០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ។ សម្រាប់ការចំណាយ នោះអ្នកនាង មិនទាន់អាចបញ្ជាក់ឡើយ ដោយគ្រាន់ប៉ាន់ប្រមាណឱ្យដឹងថា ការចំណាយសាងសងនោះ អាចនឹងក្បែរលានដុល្លារអាមេរិក។ ប៉ុន្តែអ្នកនាងថា មិនទាន់បូកសរុបនូវតម្លៃបានឡើយ ព្រោះទាំង ដី និង សម្ភារៈក្នុងគេហដ្ឋានទៀតអាចនឹងលើសជាងនេះច្រើន។

សូមទស្សនាទិដ្ឋភាពថ្ងៃក្រុងពាលី៖

ADVERTISEMENT

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការទទួលបាននូវគ្រឿងឥស្សរិយយសលំដាប់ខ្ពស់ថ្នាក់ទី២នេះលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយបានទទួលការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ស្រទាប់មហាជនទូទៅ ដែលកន្លងមកលោក ជំទាវឧកញ៉ាតែងតែលះបង់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ។

សូមរំលឹកទៀតថា ម៉ែរួយ ចាប់ផ្តើមជាអ្នកជំនួញវ័យក្មេងពីមនុស្សធម្មតា ឡើងជាមនុស្សល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកគាំទ្ររាប់សិបម៉ឺននាក់ក្នុងប្រទេស ហើយទទួលគាំទ្រខ្លាំងជាតារាហ្វេសប៊ុកលេចធ្លោក្នុងចំណោមអ្នកអនឡាញជាច្រើន។

ម៉ែរួយ ទទួលបានការសរសើរ និងការគាំទ្រខ្លាំងពីមហាជន សម្រាប់សកម្មភាពផ្នែកមនុស្សធម៌ និងកិច្ចការជួយអភិវឌ្ឍន៍សង្គមប្រទេសក្រោមមាគ៌រារដ្ឋាភិបាលក្នុងកាត់បន្ថយភាពក្រីក្រ។ ជាពិសេសជាអ្នកឧកញ៉ានៅកម្ពុជា ម៉ែរួយ នៅបន្តឆន្ទៈក្នុងជួយសង្គម និងជួយដល់កំព្រាក្រីក្រជាមួយលោកជំទាវ ហ៊ុន ស៊ីណាត ទៅថ្ងៃខាងមុខជានិច្ច៕ អ

ADVERTISEMENT