លោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីនហ្វីនីធីខូអិលធីឌី កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញមានភ័ព្វសំណាងខ្ពស់ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៌ ដែលជាគ្រឿងឥស្សរិយយសលំដាប់ខ្ពស់បំផុតថ្នាក់ទី២ របស់ជាតិ ។

មិនត្រឹមតែទទួលនូវការប្រោសព្រះរាជទានដ៏ឧត្តុងឧត្តមនេះទេ លោកជំទាវឧកញ៉ា ស្រី ណារួម ថែមទាំងមានមហាកិត្តិយសបានការប្រោសព្រះរាជប្រទានដោយផ្ទាល់ព្រះហស្ថ ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឪកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យសម្ពោធឆ្លង «ប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី» នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

បន្ទាប់ពីការទទួលបាននូវគ្រឿងឥស្សរិយយសលំដាប់ខ្ពស់ថ្នាក់ទី២នេះលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយបានទទួលការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ស្រទាប់មហាជនទូទៅ ដែលកន្លងមកលោក ជំទាវឧកញ៉ាតែងតែលះបង់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ៕

ADVERTISEMENT