ភ្នំពេញ ៖ ហាងកាត់ដេរ សម្លៀកបំពាក់ បុរស លំដាប់ជួរមុខ និងល្បីឈ្មោះលំដាប់ផ្កាយ៥ នៅព្រះរាជាណាចក្រថៃគឺ ហាង Chao Khun (ចៅឃុន) នឹងបើកដំណើរការហាងរបស់ខ្លួនក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីសូត្រមន្តឡើងហាងថ្មីខាងលើកាលពីថ្ងៃទី០៣ ខែតុលាឆ្នាំ២០២០ ដែលត្រូវបានធ្វើឡើងនៅទីតាំងហាងផ្ទាល់នាផ្ទះលេខ៣៤ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

លោកស្រី សិរិណាត់ ស៊ូងប្រាសិទ្ធិ នាយកប្រតិបត្តិហាងចៅឃុន បានបញ្ជាក់ថា ហាងចៅឃុន គឺហាងកាត់ដេរសម្លៀកបំពាក់ដ៏ល្បីល្បាញដែលមានប្រវត្តិរាប់សិបឆ្នាំមកហើយនៅព្រះរាជាណាចក្រថៃ ហើយអតិថិជនជាច្រើននៅប្រទេសថៃមានការនិយមចូលចិត្តរាប់ទាំងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តារាភាពយន្តល្បីឈ្មោះសុទ្ធតែធ្លាប់ស្គាល់ និងពេញចិត្តនូវស្នាដៃរចនាម៉ូតរបស់ហាងចៅឃុនពិសេសលើការរចនាម៉ូតសម្លៀកបំពាក់អាវធំរបស់បុរសដែលប្រើក្នុងពិធីអាពាហ៍ពិពាហ៍ដែលសម្លៀកបំពាក់ចេញពីហាងចៅឃុនផ្ទាល់មានអត្តសញ្ញាណមួយផ្ទាល់ខ្លួននិងមានគុណភាពខ្ពស់។

លោកស្រីបន្តថា ព្រោះតែភាពល្បីល្បាញរបស់ហាងនេះកន្លងមកក៏មានអតិថិជនមួយចំនួនបានធ្វើដំណើរពីកម្ពុជាទៅកាន់ហាងផ្ទាល់នៅទីក្រុងបាងកកដើម្បីកាត់ដេរសម្លៀកបំពាក់។

លោកស្រីបន្តថា ដោយនៅទីនេះក៏មានបន្ទប់VIP ដែលផ្តល់ផាសុខភាព ហើយនៅទីនេះក៏មានការកាត់ដេរឈុតសម្លៀកបំពាក់ឯកសណ្ឋានបម្រើការងារផងដែរដែលសាច់ក្រណាត់នៃសម្លៀកបំពាក់ទាំងអស់គឺពិតជាពិសេសនាំចូលមកពីបាងកកផ្ទាល់និងមានតែមួយទេនៅហាងចៅឃុនប៉ុណ្ណោះ។ ប្រសិនបើទទួលបានការគាំទ្រច្រើនលោកស្រីនឹងបន្ថែមសេវាកម្មកាត់ដេរសម្លៀកបំពាក់ផ្នែកនារីបន្ថែមទៀតផងដែរ។

ADVERTISEMENT

ជាមួយគ្នានេះដែរលោកស្រីបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះវិស័យម៉ូតសម្លៀកបំពាក់ការរចនាម៉ូតនៅកម្ពុជាមានការរីកចម្រើននិងគួរឲ្យចាប់អារម្មណ៍មិនខុសពីប្រជាជននៅប្រទេសថៃនោះទេ ហើយដោយសារសន្លឹងមើលពីទីផ្សារនៃការរីកចម្រើននេះហើយទើបលោកស្រីសម្រេចចិត្តបើកដំណើរការសាខាហាងនេះនៅកម្ពុជា។

លោកស្រីរំពឹងថាអតិថិជននៅកម្ពុជាទាំងអស់នឹងទទួលបានទំនុកចិត្តជាមួយការរចនាម៉ូតយ៉ាងពិសេសដោយមិនបាច់ធ្វើដំណើរទៅកាន់ទីក្រុងបាងកកដូចមុនទេ ស្របពេលដែលរដូវអាពាហ៍ពិពាហ៍ចូលមកដល់ផងដែរ៕

ADVERTISEMENT