ភ្នំពេញ៖ ចម្រៀង ៤ បទរបស់ព្រាប សុវត្ថិ បញ្ជាក់ឲ្យឃើញថាព្រាបសុវត្ថិនៅតែជាកំពូលតារាចម្រៀងដែលគេមិនអាចដណ្ដើមតំណែងបាន ទោះបីតារាចម្រៀងម្នាក់នេះមិនប្រើសម្ភារៈនិយមក៏ដោយមហាជនសង្កេតឃើញថា ប្រើតែសំឡេងនិងកាយវិការម្នាក់ឯងបទចម្រៀងនៅតែមានអ្នកគាំទ្រខ្លាំង។

ក្រោយមានការរិះគន់និងវែកញ៉ែកចំពោះស្នាដៃ និង ការលេចមុខរបស់លោក ព្រាប សុវត្ថិ នៅកាឡាក់ស៊ីដែលមានបទចម្រៀង៤បទទើបតែចេញនោះ ផលិតកម្មកាឡាក់ស៊ីបានបកស្រាយឱ្យដឹងថា តារាចម្រៀងព្រាបសុវត្ថិគឺជាកំពូលតារាចម្រៀងដែលមានសភាពស្ងប់ស្ងាត់សីលធម៌ខ្ពស់ពោរពេញទៅដោយសមត្ថភាពនិងអត្តចរិតគំរូល្អដល់ក្នុងសង្គម បើចង់ដណ្ដើមតំណែងព្រាបសុវត្ថិត្រូវមានទាំង ១០ ចំណុចខាងក្រោមនេះ៖

១.ត្រូវល្បីឲ្យបានរយៈពេលវែងជាងគាត់លើសពី៣០ឆ្នាំ។

២.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។

ADVERTISEMENT

៣.សីលធម៌សុជីវធម៌ការទំនាក់ទំនងនៅក្នុងអាជីពសិល្បៈ។

៤. តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលតាមដឹង ២៥០០០ ដុល្លារទៅម្ដង.និងថ្លៃក្រុមការងារជិត ២០ នាក់ការចាយវាយ ២ ម៉ឺនដុល្លារបន្ថែមទៀត បើមិនគ្រប់លក្ខខណ្ឌព្រាប សុវត្ថិមិនទទួល។

៥. សម្រាប់ការកាន់ប្រេន គឺតម្លៃផុតលេខ ហើយបើក្រុមហ៊ុនទាំងអស់នោះមិនគោរពតាមលក្ខន្តិកៈរបស់ព្រាបសុវត្ថិ សីលធម៌សុជីវធម៌ភាពស្របច្បាប់ព្រាបសុវត្ថិមិនទទួលជាដាច់ខាតទោះតម្លៃប៉ុន្មានក៏ដោយ។

៦. ព្រាប សុវត្ថិគឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។

៧. ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារការប្រៀនប្រដៅកូនប្រុសទាំងបីមានសីលធម៌សុជីវធម៌ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ ។

៨.ជាតារាចម្រៀងដែលមានទ្រព្យច្រើនជាងគេបានចំណូលពីសិល្បៈ ដែលមានទឹកប្រាក់សរុបមិនក្រោមពី ៣០ លាន ជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែង ស្ងប់ស្ងាត់។ មានរីសតនៅរតនគិរីប្រហែល ១០០ ហិកតា មានដីនៅជិតផ្លូវកប់ស្រូវជិត ១០ ហិកតាមានផ្ទះនៅទួលគកមានហាងនៅភ្នំពេញថ្មីជិត ៣០០០ ការ៉េ មានស្ទូឌីយោផ្ទាល់ខ្លួន ៤ កន្លែង និងមានដីចម្ការរាប់រយហិចតា។

៩.អាយុជាង ៤០ ឆ្នាំហើយនៅតែសង្ហាហើយក្មេងៗនៅតែតាមប្រកួតប្រជែងនិងសមត្ថភាពគាត់។

១០.ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើនជាងគេ រហូតទាំងអស់ជាង 3000បទ។ ការសម្រេចចិត្តរបស់ព្រាបសុវត្ថិចូលក្នុងផលិតកម្ម Galaxy navatra មិនមែនជាការសម្រេចចិត្តបែបកូនក្មេងនោះទេ ព្រាប សុវត្ ថិគឺជាមនុស្សដែលចាស់ទុំនិងមានការពិចារណាខ្ពស់បំផុត ជាមនុស្សស្រឡាញ់កិត្តិយសបំផុត៕

 

ADVERTISEMENT