ក្រោយទទួលងារជាជំទាវឧកញ៉ាដោយទទួលការគាំទ្រនោះ ម៉ែរួយ បានបង្ហាញស្នាដៃបទចម្រៀងថ្មីរបស់អ្នកនាង ដែលបទថ្មីនេះ ជាប្រភេទបទសប្បាយៗនិងកន្ត្រាកអារម្មណ៍មានចំណងជើងថា “ស្រីឆ្នាស់”។

បទចម្រៀងថ្មីរបស់តារាហ្វេសប៊ុក ម៉ែរួយ គ្រាន់តែបង្ហោះលើបណ្តាញសង្គមភ្លាម ក៏ស្រាប់តែផ្ទុះការគាំទ្រនិងសរសើរចំពោះបទថ្មី ដែលពិរោះ ហើយមើលឃើញសាច់រឿងក្នុងបទចម្រៀងនេះ ពិតជាកំប្លែង ល្អសើច សម្រាប់ទស្សនិកជន និងអ្នកគាំទ្រ។

“ស្រីឆ្នាស់” បទថ្មីរបស់ម៉ែរួយ ដែលមានសាច់ភ្លេងល្អ ស្តាប់ហើយបន្ថូយអារម្មណ៍នោះ បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ដោយមនុស្សជាច្រើនធ្វើការ Share និង Like យ៉ាងច្រើនសន្ធឹកពេញបណ្តាញសង្គម។

សូមទស្សនាបទចម្រៀងថ្មី ម់ែរួយ៖

ADVERTISEMENT

សូមបញ្ជាក់ថា ម៉ែរួយ ជានារីឆ្នើមដែលមានភាពលេចធ្លោទាំងក្នុងសង្គមការងារ អាជីវកម្ម និងសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ នាងនៅមនុស្សមានទេពកោសល្យគ្រាន់បើ នៅវិស័យសិល្បៈ ហើយជាពិសេសនាងអាចច្រៀងបាន និង សម្តែង ដូចតារាល្បីៗនៅកម្ពុជា។

បើនិយាយពីអ្នកគាំទ្រវិញ ម៉ែរួយ ជាតារាហ្វេសប៊ុកដែលលេចធ្លោខ្លាំង រហូតប្រជាជនខ្មែរយើងរាប់សែននាក់ចូលចិត្ត និង តែងតែតាមដាននិងគាំទ្ររាល់សកម្មភាពរបស់អ្នកឧកញ៉ា ម៉ែរួយ៕

ADVERTISEMENT