រឿងតារាចម្រៀង ខេម មិនទាន់ស្ងប់ស្ងាត់ស្រួលបួលផងស្រាប់តែមានការចាប់អារម្មណ៍ថ្មីទៀតចំពោះតារាចម្រៀង មាស សុខសោភា ក្រោយដើរចេញពីផលិតកម្មថោនហើយក៏ទៅក្រសោបដៃគូថ្មីគឺលោក ម៉ា ច័ន្ទបញ្ញា ក្នុងគោលដៅផលិតកបទចម្រៀងថ្មី Original Song។

រយៈពេលប៉ុន្មានថ្ងៃនេះដែលមានការភ្ញាក់ផ្អើលរឿងតារាចម្រៀងលោក ព្រាប សុវត្ថិ និង ខេម ផ្លាស់ប្តូរទ្រនុំនោះស្រាប់តែលេចមុខ តារាចម្រៀង មាស មាស សុខសោភា បញ្ចេញបទចម្រៀងថ្មីរួមជាមួយតារាចម្រៀប្រុសគឺ ម៉ា ច័ន្ទបញ្ញា។

ADVERTISEMENT

ក្រោយពីការប្រកាសដំណឹងចាកចេញពីទ្រនំរបស់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែ ទំព័រផ្លូវការណ៍របស់ អ្នកនាង មាស សុខសោភា បានបង្ហោះនូវផ្ទាំង Poster ថ្មីមួយ បង្ហាញពីភាពវិវត្តមួយដ៏គួរឲ្យចាប់អារម្មណ៍ ខណៈអ្នកនាង បានទៅចាប់ដៃគូជាមួយនឹងតារាចម្រៀង Original លោក ម៉ា ច័ន្ទបញ្ញា ដែលគ្រប់គ្នាធ្លាប់បានដឹងលឺ ពីប្រវត្តិគូស្នេហ៍ដ៏ល្បីក្នុងបទ “ពីរនាក់បានហើយ” និងបទ “សង្សារចាស់” ។

ទើបតែផ្ទុះដំណឹងដើរចេញពីផលិតកម្មថោនធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលកាលពីប៉ុន្មានខែមុនកន្លងមកនោះ អ្នកនាង មាស សុខសោភា បែរជាស្ងាត់ៗក្លាយជាម្ចាស់បទថ្មីមានចំណងជើងថា “ម្ដងទៀត” ដែលជាបទចម្រៀងបង្កប់ក្រោយបទ “សង្សារចាស់” កាលពីប៉ុន្មានខែមុន។

ក្នុងបទថ្មីនោះថែមទាំងមាននូវតួអង្គដ៏គួរឲ្យចាប់អារម្មណ៍ចំនួនពីរដួងផ្សេងទៀត ដោយក្នុងនោះមានតួអង្គមួយ មានមុខមាត់ ស្រដៀងគ្នាទៅនឹងគូស្នេហ៍ដ៏ល្បីរបស់លោក ម៉ា ច័ន្ទបញ្ញា ហើយម្នាក់ទៀត គឺជាតួអង្គ ដែលកំពុងអង្រួនចិត្តយុវវ័យ គឺ កញ្ញា លីនដា ។ លីនដា ត្រូវបានអ្នកគាំទ្ររបស់នាង បានស្គាល់ក្នុងបទចម្រៀង “Demon” ក្នុង Album SKULL របស់ Vannda ដែលទើបតែនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ។

សូមបញ្ជាក់ដែរថា បទ “ម្ដងទៀត” មានប្រវត្តិធ្លាប់ចេញផ្សាយយ៉ាងខ្លី ជាសំឡេងមនុស្សប្រុស ភ្ជាប់នៅខាងក្រោយបទ«សង្សារចាស់» ដែលគ្រប់គ្នាធ្លាប់ទន្ទឹងរង់ចាំ។ តើការចេញផ្សាយពញ្ញាក់អារម្មណ៍របស់អ្នកនាង មាស សុខសោភា នេះ ពិតជាមានអ្វីប្រែប្រួលពីក្រោយនេះយ៉ាងណាខ្លះ មានតែតាមដានទស្សនាទាំងអស់គ្នា៕

លីងបទចម្រៀង៖

Youtube:

ADVERTISEMENT