ផលិតផលមានគុណភាពខ្ពស់និងស្ទង់ដាអន្តរជាតិ ក្នុងការថែទាំងសុខភាពសក់របស់ម៉ែរួយបានចេញជាផ្លូវការហើយ ក្រោយធ្វើតេស្តនិងចំណាយពេលជិត១ឆ្នាំ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនដោយធានាពីសុខភាពមិនមានផលប៉ះពាល់។

មកដល់ហើយអតិថិជនជាទីស្រលាញ់ បន្ទាប់ពីបានតេស្តផលិតផលសាប៊ូកក់សក់ម៉ែរួយរយះពេលជិតមួយឆ្នាំ ពេលនេះ ឈុតសាប៊ូកក់សក់មែរួយ នាំចូលដោយក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ចេញលក់លើទីផ្សារហើយ ។

ADVERTISEMENT

អ្នកគ្រូរួយឬហៅម៉ែរួយ បានប្រាប់ក្រុមអ្នកកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ឱ្យដឹងថា ផលិតផលថ្មីរបស់អ្នកនាងមានឈ្មោះថា Mae Rouy Hair Care Set ជួយព្យាបាលរាល់បញ្ហាសក់ខូច សក់ស្ងួតបែកចុង សំពោង កំចាត់អង្កេ បំបាត់សក់ជ្រុះ ជួយអោយសក់ឆាប់ដុះហើយវែងលឿនទន់ត្រង់ភ្លឺររលោង ឃើញប្រសិទ្ធភាពតាំងពីកក់លើកដំបូង ប្រើបានទាំងបុរសនិងនារី ។

ម៉ែរួយ បានថ្លែងឱ្យដឹងទៀតថា អតិថិជនមានគាំទ្រខ្លាំងមែនទែន តម្លៃសមរម្យ ក្នុងមួយឈុតមានសាប៊ូកក់សក់ មួយដបចំណុះ 500ml បន្ទន់សក់មួយដបចំណុះ 500ml ប្រេងលាបសក់មួយដប ចំណុះ50ml និងក្រាស់ម៉ស្សារស្បែកមួយទៀតផង ប្រើហើយសក់ស្អាតពិតៗ លក់ដាច់ខ្លាំងបំផុតទាំងក្នុងនិងក្រៅប្រទេស។ ផលិតផលទទួលស្គាល់ដោយក្រសួងសុខាភិបាលទាំងក្នុងនិងក្រៅប្រទេស ចង់អោយសក់ស្អាតសុខភាពល្អកុំភ្លេចប្រើជាមួយនិងឈុតសាប៊ូកក់មែរួយ។

ជាមួយគ្នានោះ ម៉ែរួយ បានបង្ហើបឱ្យដឹងផងដែថា អ្នកនាងក៏បានប្រកាសបើកនូវការផ្តល់សិទ្ធជាតំណាងចែកចាយ ហើយការចូលជាតំណាងចែកចាយ សាប៊ូកក់សក់ “ម៉ែរួយ” ពេលនេះដើម្បីចែករំលែកភាពស្អាត សក់ស្អាត ជូនទៅដល់មនុស្សជុំវិញខ្លួនឬមនុស្សដែលយើងស្រលាញ់ និង ជោគជ័យថ្ងៃអនាគត៕

ADVERTISEMENT